ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។
ចោទិយកថា 33:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាដបានរើសយកចំណែកដ៏ល្អសម្រាប់ខ្លួន ដ្បិតនៅទីនោះ មានចំណែកបម្រុងទុកសម្រាប់មេដឹកនាំ គេបានមកជាមួយពួកមេនៃបណ្ដាជន ក៏បានសម្រេចសេចក្ដីយុត្តិធម៌នៃព្រះយេហូវ៉ា និងបញ្ញត្តិរបស់ព្រះអង្គដល់អ៊ីស្រាអែល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំ កាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល តាមវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានរើសយកចំណែកដំបូងសំរាប់ខ្លួន ដ្បិតនៅទីនោះមានចំណែករបស់អ្នកដែលតែងច្បាប់ គេបានមកជាមួយនឹងពួកមេលើបណ្តាជន ក៏បានសំរេចការតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ា ហើយតាមបញ្ញត្តដែលទ្រង់តាំងនឹងពួកអ៊ីស្រាអែល។ អាល់គីតាប កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់អុលឡោះតាអាឡា ហើយប្រព្រឹត្តចំពោះអ៊ីស្រអែល តាមហ៊ូកុំរបស់ទ្រង់។ |
ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។
ប្រពន្ធ កូនតូចៗ និងហ្វូងសត្វរបស់អ្នក ត្រូវទុកនៅក្នុងស្រុកដែលលោកម៉ូសេបានប្រគល់ឲ្យអ្នក នៅខាងកើតទន្លេយ័រដាន់នេះ តែមនុស្សខ្លាំងពូកែទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវឆ្លងនាំមុខពួកបងប្អូនរបស់អ្នក ទាំងប្រដាប់អាវុធ ដើម្បីជួយពួកគេ
សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។
«កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។