Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​ស្ដាប់​សំឡេង​ពួក​អ្នក​ភ្លេង​នៅ​ត្រង់​កន្លែង​ដង​ទឹក គេ​ថ្លែង​ប្រាប់​អំពី​ជ័យ​ជម្នះ​ដ៏​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​អំពី​ជ័យ​ជម្នះដ៏​សុចរិត​នៃ​ពួក​អ្នក​ភូមិ​របស់​ព្រះ‌អង្គ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​យា​ត្រា​នៅ​កាន់​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ជ័យ‌ជម្នះ! ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​គ្រា​នោះ ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្តូង រៀប​រាប់​អំពី​ចិត្ត​សុចរិត របស់អុលឡោះ‌តាអាឡា គឺ​ទ្រង់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ជ័យ​ជំនះ! ពេល​នោះ ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង ជិត​អណ្តូង​ទឹក​នៅ​ពេល​ល្ងាច ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។


លោក​បាន​ឃើញ​អណ្តូង​មួយ​នៅ​ទី​វាល ហើយ​មាន​ចៀម​បី​ហ្វូង​ដេក​នៅ​ក្បែរ​នោះ ដ្បិត​គេ​ធ្លាប់​តែ​ឲ្យ​ហ្វូង​សត្វ​ផឹក​ទឹក​នៅ​អណ្តូង​នោះ តែ​ថ្ម​ដែល​គ្រប​មាត់​អណ្តូង​ធំ​ណាស់


គេ​ប្រមូល​ហ្វូង​ចៀម​ទាំង​អស់​មក​ពី​នោះ នាំ​គ្នា​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ដង​ទឹក​ឲ្យ​ចៀម​ផឹក រួច​យក​ថ្ម​គ្រប​មាត់​អណ្តូង​វិញ។


គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀបចំ​កន្លែង​អង្គុយ​នៅ​ទី​ធ្លា


គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។


ដោយ​ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជម្រះ និង​ជា​ឫទ្ធិ​កម្លាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


យើង​ខ្ញុំត្រូវ​បង់​ប្រាក់​ដើម្បី​ផឹក​ទឹក​របស់​ខ្លួន ហើយ​ឧស​របស់​យើង​ខ្ញុំ​ក៏​ត្រូវ​ទិញ​ដែរ។


យើង​ខ្ញុំ​រក​អាហារ​បាន ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន។


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ នាង​មាន​ទោស ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង ហើយ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ ឯ​បុរស​នោះ ដោយ​ព្រោះ​បាន​រំលោភ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


កាដ​បាន​រើស​យក​ចំណែក​ដ៏ល្អ​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ មាន​ចំណែក​បម្រុង​ទុក​សម្រាប់​មេ​ដឹក​នាំ គេ​បាន​មក​ជា‌មួយ​ពួក​មេ​នៃ​បណ្ដា‌ជន ក៏​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្តិ​របស់ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល»។


គឺពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល តែង​ទៅ​យំ​រំឭកដល់​កូន​ស្រី​របស់​យែបថា ជា​អ្នក​ស្រុក​កាឡាត រយៈ​ពេល​បួន​ថ្ងៃ ក្នុង​មួយ​ឆ្នាំ។


កាល​គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី នោះ​ក៏​កើត​មាន​សង្គ្រាម​តាម​ទ្វារ​ក្រុង។ ក្នុង​ពួក​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ តើ​គេ​ឃើញ​មាន​ខែល ឬ​លំពែង​ណា​មួយ​ឬទេ?


ដូច្នេះ ឥឡូវ​នេះ ចូរ​ឈរ​ស្ងៀម ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឭក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ពី​គ្រប់​ទាំង​អំពើ​សុចរិត ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម