Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់ ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល តាម​វិន័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាដ​បាន​រើស​យក​ចំណែក​ដ៏ល្អ​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ មាន​ចំណែក​បម្រុង​ទុក​សម្រាប់​មេ​ដឹក​នាំ គេ​បាន​មក​ជា‌មួយ​ពួក​មេ​នៃ​បណ្ដា‌ជន ក៏​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្តិ​របស់ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​បាន​រើស​យក​ចំណែក​ដំបូង​សំរាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តាជន ក៏​បាន​សំរេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ​កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង​ការ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល តាម​ហ៊ូកុំ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។


ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ


ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ជ័យ‌ជម្នះ! ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។


«នៅ​ស្រុក​អ៊ីស្រា‌អែល ប្រជា‌ជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម