ហើយរៀបចំម្ហូបយ៉ាងឆ្ងាញ់តាមដែលពុកចូលចិត្ត ឲ្យពុកបរិភោគម្តង ពុកនឹងឲ្យពរកូនមុនពេលពុកស្លាប់»។
ចោទិយកថា 33:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពរដែលលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ បានឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែល មុននឹងលោកស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពរដែលម៉ូសេ ជាអ្នកសំណប់របស់ព្រះ បានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល មុនដែលលោកស្លាប់ អាល់គីតាប មុនពេលស្លាប់ ម៉ូសា ជាអ្នកជំនិតរបស់អុលឡោះតាអាឡាឲ្យពរជនជាតិអ៊ីស្រអែលដូចតទៅ៖ |
ហើយរៀបចំម្ហូបយ៉ាងឆ្ងាញ់តាមដែលពុកចូលចិត្ត ឲ្យពុកបរិភោគម្តង ពុកនឹងឲ្យពរកូនមុនពេលពុកស្លាប់»។
បន្ទាប់មក លោកយ៉ាកុបបានហៅកូនៗរបស់លោកមក ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ដើម្បីពុកបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលត្រូវកើតឡើង ដល់កូនរាល់គ្នានៅថ្ងៃខាងមុខ។
ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន
ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។
តែកូនរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ នោះបានរាប់បញ្ចូលក្នុងកុលសម្ព័ន្ធលេវី។
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។
ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។
ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។
ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ
គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកជួបលោកអេលី ពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ "តើយើងមិនបានលេចមក ឲ្យបុព្វបុរសរបស់អ្នកឃើញនៅស្រុកអេស៊ីព្ទ កាលដែលគេនៅក្នុងដំណាក់ផារ៉ោនទេឬ?