Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខណៈ​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ព្រះបាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ លោក​មក​ដល់​បេត‌អែល នៅ​ពេល​ព្រះ‌បាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខណ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនា ដើម្បី​ដុត​កំញាន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មាន​អ្នក​នាំ​សារ​ម្នាក់​របស់​អុលឡោះបាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​មក​ដល់​បេត‌អែល នៅ​ពេល​ស្តេច​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖


កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា​ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា៖ «នេះ​គឺ​ជា​អ្នក​សំណព្វ​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សម្លាប់ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ»។


ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាស‌នា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន​នោះ នឹង​កើត​ឡើង​ពិត​មែន»។


អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់‌ខ្ចាយ​អស់ តាម​ទី​សម្គាល់​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហាម​ទូល‌បង្គំ​ថា "កុំ​ឲ្យ​ឯង​បរិ‌ភោគ​អាហារ ឬ​ទឹក ហើយ​កុំ​វិល​មក​វិញ​តាម​ផ្លូវ​ដែល​ឯង​ទៅ​នោះ​ឡើយ"»។


បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ» តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ។


អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម​កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កម្ទេច​ចោល​ជា​ធូលី ហើយ​ដុត​បង្គោល​សក្ការៈ ដែរ។


បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ផ្នូរ​អ្វី​ដែល​យើង​ឃើញ​នោះ?» ពួក​អ្នក​ក្រុង​នោះ​ទូល​ឆ្លើយ​ថា៖ «គឺ​ជា​ផ្នូរ​អ្នក​សំណព្វ​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ថ្លែងទំនាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សម្រេច​ដល់​អាស‌នា​បេត-អែល​នេះ»។


ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។


សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។


រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។


ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។


ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។


ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង


កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឲ្យ​សោះ ដ្បិត​នេះ​ជា​ទី​បរិសុទ្ធ​របស់​ស្តេច ហើយ​ជា​វិហារ​ហ្លួង​ផង»។


ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ។ លោក​ប្រាប់​ខ្ញុំ​ថា "កុំ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​កុំ​ប្រកាស​ពាក្យ​ណា​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីសាក"។


ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ទុក​ជា​ទី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ក្រៅ​ពី​កូន​ចៅ​របស់​អើរ៉ុន ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូចកូរេ និង​បក្ស​ពួក​របស់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អេលាសារ តាមរយៈ​លោក​ម៉ូសេ។


ដ្បិត​យើង​សូម​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​កំពុង​រស់​នៅ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ព្រះ‌អម្ចាស់​យាង​មក យើង​នឹង​មិន​ទៅ​មុន​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ។


មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក


គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ?


បាវ​នោះ​ឆ្លើយ​ថា៖ «មើល៍ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្ដី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះ សូម​យើង​ទៅ​ឯ​ណោះ​ចុះ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម