Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដើម្បីឲ្យ​មនុស្ស​របស់​ព្រះ​បាន​គ្រប់លក្ខណ៍ ទាំង​ត្រៀមបានពេញលេញ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់​លក្ខណ៍​ ហើយ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​អុលឡោះ មាន​សមត្ថភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ខ្ញុំ​រៀប​រាប់​ប្រាប់​គេ​ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ និង​ពី​ពាក្យ​ដែល​ស្តេច​មាន​រាជ​ឱង្ការ​មក​កាន់​ខ្ញុំ។ ដូច្នេះ ពួក‌គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើងក្រោក​ឡើង ហើយ​នាំ​គ្នា​សង់»។ ដូច្នេះ គេ​ក៏​ចម្រើន​កម្លាំង​គ្នាសម្រាប់​កិច្ច​ការ​ដ៏​ប្រពៃ​នោះ។


នៅ​ក្រុង​យ៉ុប‌ប៉េ មាន​សិស្ស​ម្នាក់ ឈ្មោះ​តេ‌ប៊ី‌ថា ភាសាក្រិក​ហៅ​ថា ឌ័រកាស។ នាង​បាន​ធ្វើ​អំពើ​ល្អ និង​ដាក់​ទាន​ជា​ច្រើន។


ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក


ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


ដូច្នេះ ប្រសិន‌បើ​អ្នក​ណា​បាន​សម្អាត​ខ្លួន​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹងត្រឡប់​ជា​គ្រឿង​ប្រដាប់​ដ៏​វិសេស ដោយ​បាន​ញែក​ជា​បរិសុទ្ធ មាន​ប្រយោជន៍​ដល់​ម្ចាស់ ជា​គ្រឿង​ប្រដាប់​ដែល​បាន​រៀបចំ​ជា​ស្រេច សម្រាប់​ការ​ល្អ​គ្រប់​ជំពូក។


គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


ចូរ​រំឭក​ពួក​គេឲ្យ​ចុះ​ចូល​នឹង​ពួកមេ​ដឹកនាំ ចុះ​ចូល​នឹង​អាជ្ញាធរ ឲ្យ​គេ​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ


ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ


ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម