ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។
ចោទិយកថា 17:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចូលទៅជួបពួកលេវីដែលជាសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ដើម្បីសួរយោបល់ ហើយលោកទាំងនោះនឹងប្រាប់អ្នកពីការសម្រេចក្ដីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ នឹងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ អាល់គីតាប អ្នកត្រូវទៅជួបពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ |
ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។
កាលណាគេមានរឿងអ្វី គេតែងតែមករកខ្ញុំ ហើយខ្ញុំក៏ដោះស្រាយរឿងឲ្យពួកគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងបញ្ញត្តិ និងច្បាប់របស់ព្រះ»។
ប្រសិនបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅចំពោះព្រះ ដើម្បីបញ្ជាក់ថា អ្នកនោះមិនបានចូលដៃយកទ្រព្យរបស់គេឡើយ។
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
ក្នុងរឿងទាស់ទែងគ្នា ត្រូវឲ្យគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
ហើយសួរពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងសួរពួកហោរាថា៖ «តើយើងខ្ញុំត្រូវយំ ហើយតមអាហារនៅខែទីប្រាំ ដូចជាយើងធ្លាប់ធ្វើជាយូរឆ្នាំមកហើយឬ?»
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
«ត្រូវតែងតាំងពួកចៅក្រម និងពួកមេដឹកនាំ នៅគ្រប់ទាំងក្រុងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក តាមកុលសម្ព័ន្ធរបស់អ្នក ហើយអ្នកទាំងនោះនឹងជំនុំជម្រះប្រជាជនដោយយុត្តិធម៌។
បន្ទាប់មក អ្នកត្រូវធ្វើតាមអ្វីដែលលោកទាំងនោះប្រាប់អ្នក ពីកន្លែងដែលព្រះយេហូវ៉ាជ្រើសរើស ហើយត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកទាំងនោះណែនាំអ្នកចុះ។
បន្ទាប់មក ពួកសង្ឃ ជាកូនចៅលេវី ត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងការវាយតប់គ្នាទាំងប៉ុន្មាន នោះស្រេចនឹងអ្នកទាំងនោះអារកាត់ចុះ។
ប្រសិនបើមានមនុស្សទាស់ទែងគ្នា ហើយគេឡើងទៅតុលាការ រួចចៅក្រមកាត់ក្តីឲ្យពួកគេ ដោយប្រកាសថា ម្នាក់គ្មានទោស ហើយម្នាក់ទៀតមានទោស
គេនឹងបង្រៀនបញ្ញត្តិរបស់ព្រះអង្គដល់យ៉ាកុប ហើយក្រឹត្យវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល គេនឹងដុតគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយតង្វាយដុតទាំងមូលនៅលើអាសនារបស់ព្រះអង្គ។