Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 17:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ត្រូវ​ចូល​ទៅ​ជួប​ពួក​លេវី​ដែល​ជា​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​តួនាទី​ក្នុង​គ្រា​នោះ ដើម្បី​សួរ​យោបល់ ហើយ​លោក​ទាំង​នោះ​នឹង​ប្រាប់​អ្នក​ពី​ការ​សម្រេច​ក្ដីនោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​ចូល​ទៅ​សួរ​ដល់​ពួក​លេវី​ដ៏​ជា​សង្ឃ នឹង​ចៅ‌ក្រម​ដែល​នឹង​មាន​ក្នុង​គ្រា​នោះ រួច​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​ឲ្យ​ឯង​ចេះ​កាត់​សេចក្ដី​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្នក​ត្រូវ​ទៅ​ជួប​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី និង​ចៅ​ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោ​បល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 17:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណា‌នា និង​កូនៗ​របស់​គាត់ ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។


នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។


ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​បូជា‌ចារ្យ*​សម្រាប់​បង្រៀន​វិន័យ* យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្ដល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ព្យាការី*​សម្រាប់​ថ្លែង​ព្រះ‌បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿងរ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជា‌ចារ្យ​ដូច​ត​ទៅ:


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។


ហើយ​សួរ​ពួក​បូជា‌ចារ្យ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។


ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់ ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


«ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។


ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។


ពេល​នោះ ពួក​បូជា‌ចារ្យ*​ពី​កុល‌សម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជា‌ចារ្យ​ឲ្យ​នៅ​បម្រើ​ព្រះអង្គ និង​ឲ្យ​ពរ​ប្រជា‌ជន ក្នុង​ព្រះ‌នាម​ព្រះអង្គ។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជា‌ចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។


ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្ដី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្ដី ម្នាក់​ទៀត​មាន​ទោស។


ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​លោក​យ៉ាកុប ពួក​គេ​បង្រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​អ៊ីស្រា‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ របស់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម