សាការី 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហើយសួរពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងសួរពួកហោរាថា៖ «តើយើងខ្ញុំត្រូវយំ ហើយតមអាហារនៅខែទីប្រាំ ដូចជាយើងធ្លាប់ធ្វើជាយូរឆ្នាំមកហើយឬ?» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 គឺសួរពួកបូជាចារ្យដែលនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារ និងពួកព្យាការីថា៖ “តើខ្ញុំត្រូវយំសោក ហើយញែកខ្លួនចេញនៅខែទីប្រាំ ដូចដែលបានធ្វើជាយូរឆ្នាំមកហើយឬ?”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ហើយសួរពួកបូជាចារ្យដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល និងសួរពួកព្យាការីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហើយនឹងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ សូមមើលជំពូកអាល់គីតាប3 ហើយសួរពួកអ៊ីមុាំដែលបម្រើការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល និងសួរពួកណាពីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។ សូមមើលជំពូក |
ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?