មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
ចោទិយកថា 14:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមរដក ជាមួយនឹងឯង នឹងពួកអ្នកដទៃ ព្រមទាំងកូនកំព្រា នឹងស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯង គេនឹងមកបរិភោគចំអែត ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ។ អាល់គីតាប ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរឲ្យអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។ |
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
ព្រះយេហូវ៉ានឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកមិនត្រូវមានកេរអាករនៅក្នុងស្រុករបស់ពួកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយពួកគេដែរ គឺយើងជាចំណែករបស់អ្នក ហើយជាកេរអាកររបស់អ្នកនៅក្នុងចំណោមកូនចៅអ៊ីស្រាអែល។
ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។
ដូច្នេះ ពួកលេវីគ្មានចំណែក គ្មានមត៌កជាមួយពួកបងប្អូនរបស់ខ្លួនទេ ដ្បិតព្រះយេហូវ៉ាជាមត៌ករបស់គេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកមានព្រះបន្ទូលទៅគេហើយ)។
អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
រីឯពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នក នោះមិនត្រូវភ្លេចគេឡើយ ដ្បិតគេគ្មានចំណែក គ្មានមត៌កជាមួយអ្នកទេ។
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
អ្នកត្រូវអរសប្បាយក្នុងឱកាសបុណ្យរបស់អ្នក រួមជាមួយកូនប្រុសកូនស្រីរបស់អ្នក បាវប្រុសបាវស្រីរបស់អ្នក ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយដែលរស់នៅក្នុងក្រុងជាមួយអ្នក។
កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។
ព្រះយេហូវ៉ានឹងបង្គាប់ឲ្យមានពរនៅលើជង្រុករបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។ ព្រះយេហូវ៉ានឹងប្រទានពរអ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក។
ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលអ្នកមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលអ្នកមិនបានជីក ហើយទាំងចម្ការទំពាំងបាយជូរ និងដើមអូលីវ ដែលអ្នកមិនបានដាំ រួចអ្នកបានបរិភោគឆ្អែត
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។