Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 16:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​អ្នក ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់‌លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ឯង នឹង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង នឹង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​នឹង​ពួក​អ្នក​ដទៃ ពួក​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់​លៀង​បែប​នេះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​ទ្រង់។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 16:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។


ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។


តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ?


គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ


មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។


មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំ​ក្នុង​ជំនឿ​ហើយ។


អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស កូន​ស្រី និងបាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​អ្នក ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មត៌ក​នៅ​ជា​មួយអ្នក​រាល់​គ្នា​ទេ»។


ឯ​តង្វាយ​ទាំង​នោះ អ្នក​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស‌វិញ គឺ​បរិ‌ភោគ​ជា‌មួយ​កូន​ប្រុស កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​អ្នក ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ទី​ក្រុង​របស់​អ្នក។ ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន


ប៉ុន្ដែ អ្នក​ត្រូវ​រក​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស នៅ​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ្នក ដើម្បី​តាំង​ព្រះ‌នាម​ព្រះ‌អង្គ និង​តាំង​ដំណាក់​ព្រះ‌អង្គ​នៅ​ទី​នោះ។ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ទី​នោះ


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


ដូច្នេះ ពួក​លេវី​ដែល​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​អ្នក និង​ពួក​អ្នក​ប្រទេស​ក្រៅ ព្រម​ទាំង​កូន​កំព្រា និងស្ត្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរឲ្យ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ»។


បន្ទាប់​មក ត្រូវ​ធ្វើ​បុណ្យ​សប្ដាហ៍​ទី​ប្រាំពីរ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ភោគ​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ។


អ្នក​ត្រូវ​អរ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​របស់​អ្នក រួម​ជា‌មួយ​កូន​ប្រុសកូន​ស្រី​របស់អ្នក បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក។


ប​ន្ទាប់​មក ត្រូវ​ជប់​លៀង​ដោយ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក ជាមួយ​ពួក​លេវី និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា‌មួយ​អ្នក។


ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម