Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 15:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ចុង​ឆ្នាំ អ្នក​ត្រូវ​ដោះ​លែង​បំណុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដល់​វេលា​ផុត​រាល់​តែ​៧​ឆ្នាំ នោះ​ត្រូវ​ឲ្យ​មាន​ការ​ប្រោស​លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «ប្រាំ​ពីរ​ឆ្នាំ​ម្តង អ្នក​ត្រូវ​តែ​លុប​បំណុល។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 15:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​សាសន៍​ដទៃ​ដែល​នៅ​ក្នុង​ស្រុក​នេះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​នៅ​ឆ្នាំ​ទី​ប្រាំពីរ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់។


កាល​ណា​អ្នក​ទិញ​បាវ​បម្រើ​ជា​សាសន៍​ហេព្រើរ គេ​នឹង​បម្រើ​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​រួច​ចេញ ឥត​ជាប់​មាន​បំណុល​អ្វី​ឡើយ។


លុះ​ផុត​ប្រាំពីរ​ឆ្នាំ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​លែង​បង‌ប្អូន​អ្នក ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​អ្នក ហើយ​បាន​បម្រើ​អ្នក​អស់​ប្រាំមួយ​ឆ្នាំ គឺ​អ្នក​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​អ្នក​ទៅ។ ប៉ុន្តែ បុព្វ‌បុរស​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង។


នេះ​ជា​របៀប​ដោះ​លែង​បំណុល គ្រប់​ទាំង​ម្ចាស់​បំណុល ត្រូវ​តែ​លើក​លែង​បំណុល​ដែល​ខ្លួន​បាន​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី មិន​ត្រូវ​ទារ​ពី​អ្នក​ជិត​ខាង ឬ​ពី​បង​ប្អូន​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ការ​ដោះ​លែង​របស់​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ចេញ​ហើយ។


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា "ឆ្នាំ​ទី​ប្រាំពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែងជិត​មក​ដល់​ហើយ" ហើយ​អ្នក​មើល​ទៅ​បង​ប្អូន​ដែល​ក្រ​នោះ​ដោយ​គ្មាន​ចិត្ត​មេត្ដា ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ពេល​គេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។


លោក​ម៉ូសេ​បង្គាប់​អ្នក​ទាំង​នោះ​ថា៖ «ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ចុង​ឆ្នាំ ជា​កាល​កំណត់​នៃ​ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង នៅ​ឱកាស​បុណ្យ​បារាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម