ដ្បិតអ្នករាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសម្រាក និងទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យជាមត៌កនៅឡើយទេ។
ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកេរមត៌កនៅឡើយទេ។
ដ្បិតឯងរាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសំរាក នឹងមរដកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកនៅឡើយទេ
ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យជាកេរមត៌កនៅឡើយទេ។
«សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គបានប្រទានសេចក្ដីសម្រាកដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលព្រះអង្គបានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គនោះឡើយ។
ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។
ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។
ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែង សម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន វិនាសកម្មយ៉ាងខ្លោចផ្សា។
មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះ នៅថ្ងៃនេះ តាមតែអ្វីដែលគ្រប់គ្នាយល់ថាត្រឹមត្រូវនៅចំពោះភ្នែកខ្លួននោះឡើយ
ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យពួកបងប្អូនរបស់អ្នករាល់គ្នាបានសម្រាក ដូចអ្នករាល់គ្នាដែរ ហើយគេកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ឲ្យគេនៅខាងលិចទន្លេយ័រដាន់ ពេលនោះ ទើបអ្នករាល់គ្នាអាចត្រឡប់ទៅកាន់ស្រុកដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ" ។
ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំដោយព្រោះអ្នករាល់គ្នា ហើយព្រះអង្គស្បថមិនឲ្យខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកទុកជាមត៌កឡើយ។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។