ចោទិយកថា 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរនាំគ្នាធ្វើដំណើរទៅមុខទៀត ហើយធ្វើដំណើរទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺតំបន់អារ៉ាបា ស្រុកភ្នំ ស្រុកទំនាប ស្រុកណេកិប ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺទន្លេអ៊ើប្រាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរនាំគ្នាចេញទៅចុះ ហើយធ្វើដំណើរទៅឯស្រុកភ្នំរបស់សាសន៍អាម៉ូរី នឹងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺជាស្រុកវាល ស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកក្បែរសមុទ្រ នឹងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត អាល់គីតាប ដូច្នេះ ចូរនាំគ្នាដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។ |
មួយទៀត ដាវីឌក៏ប្រហារស្ដេចហាដារេស៊ើរ បុត្រារេហុប ស្តេចស្រុកសូបា ខណៈដែលស្តេចនោះទៅតាំងអំណាចខ្លួននៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ។
ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។
ស៊ីតរ៉ាយដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន។
គាត់ក៏រស់នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើរប្រាត រហូតដល់មាត់ទីរហោស្ថាន ព្រោះហ្វូងសត្វរបស់គេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។
ឯស្រុកដែលអ្នករាល់គ្នានឹងឆ្លងកាន់កាប់នេះ ជាស្រុកមានភ្នំ មានជ្រលងភ្នំ ហើយក៏ស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ
គ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាដាក់បាតជើងជាន់ នោះនឹងបានជារបស់អ្នក។ ដែនដីរបស់អ្នកនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន និងពីទន្លេ គឺទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច។
ទឹកដីរបស់អ្នករាល់គ្នា ត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នៅស្រុកភ្នំ និងនៅតំបន់វាលទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស បានឮដំណឹងនេះ
សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។