Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​តាម​ដំណាក់ៗ ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដើរ​ទៅ​តាម​របៀប​ដែល​គេ​ដើរ​មុន​ក្រោយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់​លំដោយ​ដែល​កំណត់​ទុក​ស្តី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 10:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ពួក​ហូរី​នៅ​តំបន់​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ជាប់​ទី​រហោ‌ស្ថាន។


ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។


គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា‌មួយ​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន​ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​មួយ​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង។


គេ​ក៏​ចេញ​ពី​ក្រុង​ស៊ូកូថ ទៅ​បោះ​ជំរំ​នៅ​ត្រង់​អេថាម នៅ​ជាយ​ទី​រហោ‌ស្ថាន។


ព្រះ​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី ភ្នំ​ប៉ារ៉ាន-បង្អង់- សិរី‌ល្អព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ព្រះ‌អង្គ


នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖


ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក


បន្ទាប់​មក ប្រជាជន​ចេញ​ដំណើរ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ដូច្នេះ លោក​ម៉ូសេ​ក៏​ចាត់​ពួក‌គេ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។


ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


នៅ​ខែ​ទី​មួយ​ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖


ពេល​ណា​ពពក​អណ្ដែត​ឡើង​ចេញ​ពី​ត្រសាល នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។


គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​ទីមួយ នៅ​វេលា​ថ្ងៃ​លិច ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​យ៉ាង​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។


«បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។


ដូច្នេះ ចូរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​តំបន់​អារ៉ាបា ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ណេកិប ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត។


លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។


លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម