អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
កិច្ចការ 5:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកសាវ័កបានចេញពីក្រុមប្រឹក្សា ទាំងអរសប្បាយដែលពួកគេត្រូវបានចាត់ទុកថាស័ក្ដិសមនឹងទទួលការបង្អាប់បង្អោនដោយព្រោះព្រះនាមរបស់ព្រះអង្គ។ Khmer Christian Bible ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូល ទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់ អាល់គីតាប ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។ |
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ពួកអ្នកបម្រើយើងនឹងច្រៀងដោយមានចិត្តអំណរ តែអ្នករាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។
ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
កាលបានឮដូច្នេះ ពួកលោកក៏នាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ ពេលសម្តេចសង្ឃ និងអស់អ្នកដែលនៅជាមួយលោកមកដល់ គេហៅក្រុមប្រឹក្សា និងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចចាត់គេឲ្យទៅឯគុក ដើម្បីនាំពួកសាវកមក។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ហេតុនេះបានជាខ្ញុំអរសប្បាយក្នុងពេលទន់ខ្សោយ ក្នុងពេលគេត្មះតិះដៀល ក្នុងពេលជួបលំបាក ក្នុងពេលគេបៀតបៀន ហើយក្នុងពេលមានទុក្ខព្រួយ ដោយព្រោះព្រះគ្រីស្ទ ដ្បិតពេលណាខ្ញុំខ្សោយ នោះខ្ញុំរឹងមាំវិញ។
ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ
ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់អស់អ្នកដែលជាប់ឃុំឃាំង ក៏ទ្រាំឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់ខ្លួនដោយអំណរ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានទ្រព្យសម្បត្តិដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ
ដ្បិតគេបានចេញដំណើរទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេមិនបានទទួលអ្វីពីសាសន៍ដទៃទេ។