Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 65:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​អ្នក​បម្រើ​យើង​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ស្រែកហ៊ោសប្បាយ​ដោយ​មាន​អំណរ​នៃ​ចិត្ត ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រែកឡើង​ដោយ​មាន​ការឈឺចាប់​នៃ​ចិត្ត ក៏​នឹង​ទ្រហោយំ​ដោយ​មាន​ការឈឺផ្សា​ខាង​វិញ្ញាណ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។

សូមមើលជំពូក ចម្លង




អេសាយ 65:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ ក៏​ផ្តល់​មក​ខ្ញុំ ខ្ញុំ​ក៏​បណ្ដាល​ឲ្យ​ចិត្ត​ស្ត្រី​មេម៉ាយ ច្រៀង​ដោយ​អំណរ


ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ! កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។


ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់


ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា។


រីឯអស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​អ្នក​រាល់​គ្នា​ដើរ​ក្នុង​អណ្ដាត​ភ្លើង​របស់​អ្នក ហើយ​កណ្ដាល​កន្ទុយ​ឧស​ដែល​អ្នក​បាន​បង្កាត់​នោះ​ចុះ អ្នក​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​យើង ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។


ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេនឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​អំណរ ឯ​ទុក្ខ​ព្រួយ និង​ដំងូរ ត្រូវខ្ចាត់​បាត់​ទៅ។


អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។


ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​បណ្ដា‌ជន​ចម្រើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ ជា​ច្រើន​ឡើង​ដែរ គេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។


ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។


ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។"


ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។


នៅ​ទី​នោះ នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ពេល​អ្នក​រាល់​គ្នា​បាន​ឃើញ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ ប៉ុន្តែ អ្នករាល់​គ្នានឹង​ត្រូវ​បោះចោល​ទៅ​ក្រៅ។


ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម