Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ លោក​ប៉ុល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ធ្វើ​អ្វី? ដ្បិត​ខ្ញុំ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត​ផង ដើម្បី​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ ប៉ូល​តបថា​៖ “អ្នករាល់គ្នា​យំ និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ធ្វើ​អី​? ដ្បិត​ខ្ញុំ​បាន​ត្រៀមជាស្រេច​ហើយ មិនគ្រាន់តែ​ឲ្យ​គេ​ចាប់ចង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ត្រៀម​ស្លាប់​នៅ​យេរូសាឡិម​ទៀតផង ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ដ​ធ្វើ​អ្វី?​ ដ្បិត​ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ ខ្ញុំ​មិន​ត្រឹមតែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បងប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្ដែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​នាម​របស់​អ៊ីសា‌ជាអម្ចាស់​ទៀត​ផង»។

សូមមើលជំពូក ចម្លង




កិច្ចការ 21:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អ្នក​ទាំង​បី​នោះ​បាន​បំបែក​ពួក​ទ័ព​ភីលី‌ស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​នោះ យក​ទឹក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ


ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា‌មួយ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​នាំទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នោះ។


«អ្នក​រាល់​គ្នា​ប្រើ​ពាក្យ​សុភា‌សិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច?»។


ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។


គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក


ពេល​នោះ ពួក​សាវក​ក៏​ចេញ​ពី​ក្រុម​ប្រឹក្សា​ដោយ​អរ​សប្បាយ ព្រោះ​ព្រះ​បាន​រាប់គេ​ជា​អ្នក​ស័ក្តិ‌សម​នឹង​រង​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេស៊ូវ។


ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។


បង‌ប្អូន​អើយ ខ្ញុំ​ស្បថ​ដោយ​អំនួត​ដែល​ខ្ញុំ​អួតពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។


ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ‌បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា។


គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។


ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​ទុក្ខ​វេទនា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ព្រះ‌អង្គ ដែល​ជា​ក្រុម​ជំនុំ។


ពេល​ខ្ញុំ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ។


ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​ចាក់​បង្ហូរ ដូច​ជា​តង្វាយ​ច្រួច ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ។


ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។


ប៉ុន្តែ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ដ្បិត​គេ​មិន​បាន​ស្តាយ​ជីវិត​របស់​ខ្លួន​ឡើយ ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។


ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ដោយ​អត់‌ធ្មត់ យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រា​លំបាក ដែល​នឹង​កើត​មាន​ដល់​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង​ពួក​អ្នក​ដែល​នៅ​លើ​ផែនដី។


ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?»


តែ​លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម និង​គោ​រោទ៍​នៅ​ត្រចៀក​ទូល‌បង្គំ​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម