ស្តេចទតរឹបអូសខែលមាស ពីពួកបរិវាររបស់ស្តេចហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
២ សាំយូអែល 8:8 - អាល់គីតាប ស្តេចទតក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុងបេថាស និងក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ស្តេចហាដារេស៊ើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីក្រុងបេថាស និងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចយកបានលង្ហិនយ៉ាងសន្ធឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរ៉ូថាយ ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីក្រុងបេថាស នឹងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចទ្រង់យកបានលង្ហិនយ៉ាងសន្ធឹកដែរ។ |
ស្តេចទតរឹបអូសខែលមាស ពីពួកបរិវាររបស់ស្តេចហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
អុលឡោះបានបណ្តាលឲ្យលោករេសោនជាកូនរបស់លោកអេលីយ៉េសដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ស្តេចស៊ូឡៃម៉ាន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺស្តេចហាដា-រេស៊ើរ ជាស្តេចស្រុកសូបា។
ក្រោយមកស្តេចទតវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្តើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្តាប់ដៃរបស់ពួកគេ។
ស្តេចទតរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ស្តេចហាដារេស៊ើរ។ ក្រោយមក ស្តេចស៊ូឡៃម៉ានបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងម៉ាស្ជិទ។
ឪពុកខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ ឪពុកបានត្រៀមឈើ និងថ្មដែរ បើកូនចង់បន្ថែមទៀតក៏បាន។
រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរកូនក្រោកឡើងបំពេញកិច្ចការនេះចុះ! សូមអុលឡោះតាអាឡានៅជាមួយកូន!»។
ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
ហាម៉ាត់ បេរ៉ូថា ស៊ីបរ៉ែមដែលនៅចន្លោះព្រំដែនដាម៉ាស់ និងព្រំដែនហាម៉ាត់ ហាសា-ហាទីកុន នៅព្រំដែនហារ៉ុន។