Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 47:16 - អាល់គីតាប

16 ហាម៉ាត់ បេរ៉ូ‌ថា ស៊ីប‌រ៉ែម​ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស់ និង​ព្រំ‌ដែន​ហាម៉ាត់ ហាសា-‌ហាទី‌កុន នៅ​ព្រំ‌ដែន​ហារ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហា‌ម៉ាត់ បេរ៉ូ‌ថា ស៊ីប‌រ៉ែម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស និង​ព្រំ‌ដែន​ហា‌ម៉ាត់ ហាសា-‌ហាទី‌កុន នៅ​ព្រំ‌ដែន​ហារ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្តាល​ដែន​ស្រុក​ដាម៉ាស នឹង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ស្រុក​ហាវរ៉ុន

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 47:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ចែក​កង‌ទ័ព​របស់​គាត់​ជា​ក្រុមៗ រួច​វាយ​ស្តេច​ទាំង​នោះ នៅ​ពេល​យប់។ គាត់​វាយ​ឈ្នះ​ស្តេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។


ស្តេច​ទត​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។


ក្នុង​ឱកាស​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រារឰ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ​ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។


ពេល​នោះ​ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ស្តេច​ហាដា‌រេស៊ើរ​ជា​ស្តេច​ស្រុក​សូបា។ ស្តេច​ទត​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន២២ ០០០​នាក់។


យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាល‌នរ ដូច​ក្រុង​កើកេ‌មីស ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារី និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។


ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។


ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។


ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ​ព្រម​ទាំង​ស្រុក​អ៊ីស្រ‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។


ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។


ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។


ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើង សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ទ្រង់​មាន​បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។


ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហាម៉ាត់។


ពី​ភ្នំហោរ​ត្រូវ​កំណត់​ព្រំ​ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហាម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។


សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ដ្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម