យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាងក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។
២ សាំយូអែល 6:23 - អាល់គីតាប នាងមិកាល់ជាបុត្រីរបស់ស្តេចសូលគ្មានកូនឡើយ រហូតដល់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មីកាលជាបុត្រីរបស់ស្ដេចសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល គ្មានបុត្រឡើយ រហូតដល់ស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មីកាលជាបុត្រីសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។ |
យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាងក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។
ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។
ប៉ុន្ដែ យូសុះពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានកូនដែលគាត់ដាក់ឈ្មោះថា “អ៊ីសា”។
«ឥឡូវនេះ អុលឡោះជាអម្ចាស់បានប្រោសប្រណីដល់ខ្ញុំ ទ្រង់គាប់ចិត្តឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
សាំយូអែលលែងទៅជួបស្តេចសូលទៀតរហូតដល់ថ្ងៃស្លាប់។ សាំយូអែលយំសោកស្តាយស្តេចសូល ដ្បិតអុលឡោះតាអាឡាខកចិត្ត ដោយបានតែងតាំងស្តេចសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែល។