Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 6:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ មីកាល​ជា​បុត្រី​របស់​ស្ដេចសូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ មីកាល​ជា​បុត្រី​សូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល​គ្មាន​កូន​ឡើយ រហូត​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 6:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ចង់​ដាក់​ខ្លួន​ឲ្យ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាង ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បម្រើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។


ពេល​ព្រះ‌បាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួល‌បួល ហើយ​បន្ទាប់​ពី​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិស‌ទី


ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ថា រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ ក៏​ព្រះអង្គ​មិន​លើក‌លែង​ទោស​អ្នក​រាល់​គ្នា​ទេ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


នៅ​គ្រា​នោះ ស្ត្រី​ប្រាំ‌ពីរ​នាក់ នឹង​ចោម‌រោម​ចង់​បាន​បុរស​ម្នាក់ ទាំង​ពោល​ថា៖ «សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង យើង​ខ្ញុំ​នឹង​រក​សម្លៀក‌បំពាក់​ដោយ​ខ្លួន​ឯង»។


កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។


ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។


«ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។


លោក​សាំយូ‌អែល​លែង​ទៅ​ជួប​ព្រះ‌បាទ​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាំយូ‌អែល​យំ​សោក​ស្ដាយ​ព្រះ‌បាទ​សូល ដ្បិត​ព្រះ‌អម្ចាស់​ខក​ព្រះ‌ហឫទ័យ ដោយ​បាន​តែង‌តាំង​ព្រះ‌បាទ​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម