ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 23:1 - អាល់គីតាប

នេះ​ជា​ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្អស់ របស់​ស្តេច​ទត។ នេះ​ជា​បន្ទូល​របស់​អុលឡោះ ថ្លែង​ដោយ​ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​អុលឡោះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើក​តម្កើង ជា​ស្តេច​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ណាពី​យ៉ាកកូប បាន​តែង​តាំង ជា​ស្តេច​ដែល ប្រជា‌ជន​អ៊ីស្រ‌អែល​តែងតែ​ច្រៀង​សរសើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ ជា​ពាក្យ​ទំនាយ​របស់​ព្រះបាទ​ដាវីឌ បុត្រ​របស់​លោក​អ៊ីសាយ ជា​ពាក្យ​ទំនាយ​របស់​មនុស្ស​ដែល​ព្រះ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​របស់​លោក​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ថ្លែង​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​បង្អស់ របស់​ព្រះ‌បាទ​ដាវីឌ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ថ្លែង​ដោយ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​ព្រះ‌ជាម្ចាស់​លើក​តម្កើង យ៉ាង​ខ្ពស់​បំផុត ជា​ស្ដេច​ដែល​ព្រះ​របស់​លោក​យ៉ាកុប បាន​ចាក់​ប្រេង​អភិ‌សេក ជា​ស្ដេច​ដែល ប្រជា‌ជន​អ៊ីស្រា‌អែល​តែងតែ​ច្រៀង​សរសើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ព្រះ‌បន្ទូល​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គឺ​ថា ដាវីឌ​ជា​បុត្រ​អ៊ីសាយ ទ្រង់​មាន​បន្ទូល គឺ​ជា​មនុស្ស​ដែល​បាន​ដំកើង​ឡើង​ជា​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​នៃ​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា

សូមមើលជំពូក



២ សាំ‌យូ‌អែល 23:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​និយាយ​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។


ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន ដូច​សត្វ​ក្តាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។


ទ្រង់​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ​ធេង ដល់​ស្តេច​ដែល​ទ្រង់​បាន​តែង‌តាំង។ ទ្រង់​សំដែង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង គឺ​ចំពោះ​ទត និង​ពូជ‌ពង្ស រៀង​រហូត​ត​ទៅ»។


គឺ​ថ្ងៃ​នោះ​ហើយ ដែល​ស្តេច​ទត​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើងអុលឡោះ‌តាអាឡា​ជា​លើក​ដំបូង​បង្អស់។


ចូរ​ច្រៀង​តម្កើង​ទ្រង់ ចូរ​ច្រៀង​ទំនុក‌តម្កើង​ជូន​ទ្រង់! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ!


«គឺ​យើង​នេះ​ហើយ ដែល​បាន​តែង‌តាំង​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។


ពាក្យ​ទូរអា​របស់​ស្ដេច​ទត ជា​បុត្រ​របស់​លោក​អ៊ីសាយ ចប់​តែ​ត្រឹម​ណេះ។


គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​


កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គាត់ អំណាច​របស់​យើង​នឹង​ធ្វើ​ឲ្យ គាត់​បាន​ខ្លាំង​ពូកែ។


អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ទត។


ដ្បិត​ក្នុង​គីតាប​ទំនុក‌តម្កើង ទត​មាន​ប្រសាសន៍​ថាៈ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​អម្ចាស់ របស់​ខ្ញុំ​ថា សូម​នៅ​ខាង​ស្ដាំ​យើង


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


សូម​ពាក្យ​របស់​អាល់ម៉ា‌ហ្សៀស​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​គុណ​អុលឡោះ​ក្នុង​ចិត្ដ ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។


ក្នុង​ចំណោម​បង​ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​ទូរអា បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​អុលឡោះ។


ទត ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រា‌តា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។


ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​រីក‌រាយ​ថា៖ «ស្តេច​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។


អស់​អ្នក​ដែល​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា មុខ​ជា​ត្រូវ​អន្តរាយ ទ្រង់​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ បាញ់​ចំ​ពួក​គេ។ អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ទ្រង់​ប្រទាន​កម្លាំង​ដល់​ស្តេច ដែល​ទ្រង់​ជ្រើស‌រើស ព្រម​ទាំង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ទ្រង់​បាន​តែង​តាំង»។