ស្តេចសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ស្តេចអ៊ីសបូសែតបានសួរទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់ឪពុកយើង?»។
២ សាំយូអែល 21:8 - អាល់គីតាប ទតបង្គាប់គេឲ្យទៅចាប់លោកអើម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺកូនដែលនាងបានបង្កើតជូនស្តេចសូល។ គាត់ក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ស្តេចសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមហូឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានយកកូនប្រុសទាំងពីរនាក់របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយស្ដេចសូល គឺអើម៉ូនីមួយ មេភីបូសែត មួយ ព្រមទាំងកូនប្រុសប្រាំនាក់របស់នាងមីកាល ជាបុត្រីរបស់ស្ដេចសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបង្គាប់គេឲ្យទៅចាប់លោកអើម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះបាទសូល។ ព្រះរាជាក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមហូឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ |
ស្តេចសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ស្តេចអ៊ីសបូសែតបានសួរទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់ឪពុកយើង?»។
បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។
បុត្រារបស់ស្តេចសូល មាន យ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ស្តេចសូល គឺម្រ៉ាបជាបុត្រីច្បង និងមិកាល់ជាបុត្រីពៅ។
ប៉ុន្តែ នៅពេលកំណត់ដែលទតត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយនាងម៉្រាប នោះស្តេចសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។