២ សាំយូអែល 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ស្តេចបានយកកូនប្រុសទាំងពីរនាក់របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយស្ដេចសូល គឺអើម៉ូនីមួយ មេភីបូសែត មួយ ព្រមទាំងកូនប្រុសប្រាំនាក់របស់នាងមីកាល ជាបុត្រីរបស់ស្ដេចសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះរាជាបង្គាប់គេឲ្យទៅចាប់លោកអើម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះបាទសូល។ ព្រះរាជាក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមហូឡា។ សូមមើលជំពូកអាល់គីតាប8 ទតបង្គាប់គេឲ្យទៅចាប់លោកអើម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺកូនដែលនាងបានបង្កើតជូនស្តេចសូល។ គាត់ក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ស្តេចសូល គឺជាកូនដែលនាងបានបង្កើតជូនលោកអទ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមហូឡា។ សូមមើលជំពូក |