គាត់និយាយទៅកាន់ប្អូនរបស់គាត់ថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។
២ សាំយូអែល 18:3 - អាល់គីតាប ពលទ័ពជម្រាបថា៖ «ស្តេចមិនត្រូវទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្តាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯស្តេច មានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះ គួរតែស្តេចនៅក្នុងទីក្រុងចាំជួយយើងខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅឡើយ ដ្បិតប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គេមិនរវល់នឹងយើងខ្ញុំទេ។ ប្រសិនបើយើងខ្ញុំស្លាប់អស់ពាក់កណ្ដាល គេក៏មិនរវល់នឹងយើងខ្ញុំដែរ។ រីឯព្រះករុណាវិញ មានតម្លៃស្មើនឹងយើងខ្ញុំមួយម៉ឺននាក់ឯណោះ។ ដូច្នេះ គួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបណ្តាទ័ពទូលឆ្លើយថា មិនត្រូវឲ្យទ្រង់យាងទៅឡើយ ដ្បិតបើយើងខ្ញុំរាល់គ្នារត់ទៅ នោះគេមិនសូវរវល់នឹងយើងខ្ញុំប៉ុន្មានទេ បើកាលណាពួកយើងខ្ញុំស្លាប់អស់ពាក់កណ្តាល ក៏គេឥតរវល់ដែរ តែឯទ្រង់វិញ នោះមានដំឡៃស្មើនឹងពួកយើងខ្ញុំ១ម៉ឺននាក់ ដូច្នេះស៊ូឲ្យទ្រង់ប្រុងប្រៀប នឹងជួយយើងខ្ញុំរាល់គ្នា ពីទីក្រុងនេះវិញជាជាង |
គាត់និយាយទៅកាន់ប្អូនរបស់គាត់ថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។
ខ្ញុំនឹងវាយសំរុក នៅពេលដែលស្តេចទតកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចខ្ញុំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត ហើយបណ្តាជនទាំងប៉ុន្មាន ដែលទៅជាមួយស្តេចនឹងរត់ចោលស្តេច។ ខ្ញុំនឹងសម្លាប់តែស្តេចម្នាក់ប៉ុណ្ណោះ។
ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
ស្តេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីរនាក់ថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃស្តេច យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែ ឥឡូវនេះ ស្តេច ដែលជាចៅហ្វាយជីវិតរបស់យើង គឺស្ដេចដែលអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំង គាត់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក យ៉ាងរីករាយថា៖ «ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។