Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​បណ្តា​ទ័ព​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​ទ្រង់​យាង​ទៅ​ឡើយ ដ្បិត​បើ​យើង​ខ្ញុំ​រាល់​គ្នា​រត់​ទៅ នោះ​គេ​មិន‌សូវ​រវល់​នឹង​យើង​ខ្ញុំ​ប៉ុន្មាន​ទេ បើ​កាល​ណា​ពួក​យើង​ខ្ញុំ​ស្លាប់​អស់​ពាក់​កណ្តាល ក៏​គេ​ឥត​រវល់​ដែរ តែ​ឯ​ទ្រង់​វិញ នោះ​មាន​ដំឡៃ​ស្មើ​នឹង​ពួក​យើង​ខ្ញុំ​១​ម៉ឺន​នាក់ ដូច្នេះស៊ូ​ឲ្យ​ទ្រង់​ប្រុង‌ប្រៀប នឹង​ជួយ​យើង​ខ្ញុំ​រាល់​គ្នា ពី​ទី​ក្រុង​នេះ​វិញ​ជា​ជាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ពល​ទ័ព​ទូល​ថា៖ «ព្រះ‌ករុណា​មិន​ត្រូវ​យាង​ទៅ​ឡើយ ដ្បិត​ប្រសិន‌បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គេ​មិន​រវល់​នឹង​យើង​ខ្ញុំ​ទេ។ ប្រសិន‌បើ​យើង​ខ្ញុំ​ស្លាប់​អស់​ពាក់​កណ្ដាល គេក៏​មិន​រវល់​នឹង​យើង​ខ្ញុំ​ដែរ។ រី​ឯ​ព្រះ‌ករុណា​វិញ មាន​តម្លៃ​ស្មើ​នឹង​យើង​ខ្ញុំ​មួយ​ម៉ឺន​នាក់​ឯ​ណោះ។ ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​គង់​នៅ​ក្នុង​ទី​ក្រុង ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពល​ទ័ព​ទូល​ថា៖ «ព្រះ‌ករុណា​មិន​ត្រូវ​យាង​ទៅ​ទេ។ ប្រសិន​បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​យើង​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​អស់​ពាក់​កណ្ដាល ក៏​គ្មាន​នរណា​ចាប់​អារម្មណ៍​ដែរ។ រីឯ​ព្រះ‌ករុណា​មាន​តម្លៃ​ស្មើ​នឹង​ពួក​យើង​មួយ​ម៉ឺន​នាក់​ឯ‌ណោះ ហេតុ​នេះ​គួរ​តែ​ព្រះ‌ករុណា​គង់​នៅ​ក្នុង​ទីក្រុង ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពល​ទ័ព​ជម្រាប​ថា៖ «ស្តេច​មិន​ត្រូវ​ទៅ​ទេ។ ប្រសិន​បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​យើង​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​អស់​ពាក់​កណ្តាល ក៏​គ្មាន​នរណា​ចាប់​អារម្មណ៍​ដែរ។ រីឯ​ស្តេច មាន​តម្លៃ​ស្មើ​នឹង​ពួក​យើង​មួយ​ម៉ឺន​នាក់​ឯ‌ណោះ ហេតុ​នេះ គួរ​តែ​ស្តេច​នៅ​ក្នុង​ទី‌ក្រុង​ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រាប់​ថា បើ​សិន​ជា​ពួក​ស៊ីរី​មាន​កំឡាំង​ហួស​ពេក អញ​ឈ្នះ​គេ​មិន​បាន នោះ​ចូរ​ឯង​មក​ជួយ​អញ​ផង បើ​ពួក​កូន​ចៅ​អាំម៉ូន​មាន​កំឡាំង​ហួស​ពេក ឯង​ឈ្នះ​គេ​មិន​បាន នោះ​អញ​នឹង​ទៅ​ជួយ​ឯង​វិញ


ទូលបង្គំនឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូលបង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ


តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា បាន​មក​ការ‌ពារ​ជំនួស​ទ្រង់ ក៏​កាប់​សំឡាប់​សាសន៍​ភីលីស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ក្នុង​ទី​ចំបាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ។


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូចឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ


ព្រះ‌អម្ចាស់​ជីវិត​របស់​យើង គឺ​ជា​ស្តេច​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​ត្រូវ​គេ​ចាប់​ក្នុង​អង្គប់​របស់​គេ គឺ​ពី​ទ្រង់​ហើយ ដែល​យើង​បាន​ថា យើង​រាល់​គ្នា​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ។


ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ


កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម