Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:4 - អាល់គីតាប

4 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ធ្វើ​តាម​យោបល់​របស់​អ្នក​រាល់​គ្នា»។ ពេល​នោះ គាត់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ហើយ​ពល​ទ័ព​ក៏​ចេញ​ទៅ តាម​កង តាម​ក្រុម​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​ដែលអ្នក​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ»។ ដូច្នេះ ស្ដេច​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​យោបល់​របស់​អ្នក​រាល់​គ្នា»។ ពេល​នោះ ស្ដេច​គង់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ហើយ​ពល​ទ័ព​ក៏​ចេញ​ទៅ តាម​កង តាម​ក្រុម​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ធ្វើ​តាម​ដែល​ឯង​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ ដូច្នេះស្តេច​ទ្រង់​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ដើរ​ត្រួត​ពិនិត្យ​កង‌ទ័ព​ដែល​មក​ជា​មួយ ហើយ​តែង‌តាំង​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឲ្យ​ត្រួត​លើ​ពួក​គេ។


ពេល​នោះ ស្តេច​ទត​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​កូន​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​ពាក្យ ដែល​ស្តេច​ទត​ផ្តែ‌ផ្តាំ​មេ‌ទ័ព​ទាំង​អស់ ស្តី​អំពី​ស្តេច​អាប់‌សា‌ឡុម។


ទ្រង់​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្តី​ដោយ​យុត្តិធម៌ ទ្រង់​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។


ពួក​ស្តេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​នាំ​កង​ពល​តូច និង​កង​ពល​ធំ​ដើរ​ទៅ​មុខ រីឯ​ទត និង​ទាហាន​របស់​គាត់ នាំ​គ្នា​ហែ​ហម​ស្តេច​អគីស​នៅ​ខាង​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម