ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
២ សាំយូអែល 17:29 - អាល់គីតាប ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកថ្វាយព្រះបាទដាវីឌ និងបណ្ដាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្ដាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសំរាប់ដាវីឌ នឹងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។ |
ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។
ខ្ញុំនឹងវាយសំរុក នៅពេលដែលស្តេចទតកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចខ្ញុំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត ហើយបណ្តាជនទាំងប៉ុន្មាន ដែលទៅជាមួយស្តេចនឹងរត់ចោលស្តេច។ ខ្ញុំនឹងសម្លាប់តែស្តេចម្នាក់ប៉ុណ្ណោះ។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
អ្នកស្រុកថេម៉ាអើយ ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក ចូរនាំគ្នាយកអាហារទៅទទួល ជនភៀសខ្លួនទាំងនោះផង!
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ស្តេចហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងអ៊ីសា និងសិស្សរបស់គាត់។
ត្រូវជួយទំនុកបម្រុងប្រជាជនដ៏បរិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
ចូរយកប្រូម៉ាសដប់ដុំនេះ ទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសំគាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្តីសុខហើយ។