ស្តេចទតតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
២ សាំយូអែល 15:23 - អាល់គីតាប ពេលក្បួនដង្ហែស្តេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ទតទៅកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយប្រជាជនក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅ តាមផ្លូវដែលនាំទៅឯទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលក្បួនដង្ហែស្ដេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ស្ដេចយាងកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយបណ្តាជនទាំងឡាយក៏ឆ្លងទៅ ឯស្តេច ទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅតាមផ្លូវដែលនាំទៅឯទីរហោស្ថាន។ |
ស្តេចទតតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់អ្នក»។
ស្តេចទតសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាឆ្លើយថា៖ «សូមជម្រាបស្តេចថា សត្វលាទាំងពីរនេះ ជាជំនិះសម្រាប់រាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះ ទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។
ស្តេចបានហូតងារមហាក្សត្រិយានី ពីនាងម៉ាកា ជាម្តាយ ព្រោះមាតាបានកសាងរូបដ៏គំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ស្តេចអេសាកំទេចរូបដ៏គំរក់នោះ រួចយកទៅដុតចោលនៅជ្រោះកេដ្រូន។
តោងដឹងថា ថ្ងៃណាមួយ ប្រសិនបើអ្នកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះអ្នកមុខជាស្លាប់ ហើយអ្នកទទួលខុសត្រូវខ្លួនឯង ចំពោះការស្លាប់នេះ»។
ក្រុមអ៊ីមុាំនាំគ្នាចូលទៅខាងក្នុងដំណាក់របស់អុលឡោះតាអាឡា ដើម្បីធ្វើពិធីជម្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងដំណាក់របស់អុលឡោះតាអាឡា ចេញមកទីធ្លាដំណាក់របស់អុលឡោះតាអាឡា ហើយក្រុមលេវីយកចេញទៅក្រៅបោះចោលនៅជ្រោះកេដ្រូន។
ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកជូនអុលឡោះតាអាឡា។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកំទេចឡើយ។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
ណាពីអេសាយបានថ្លែងទុកអំពីយ៉ះយ៉ានេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់!”»។
កុមារយ៉ះយ៉ាមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលឃើញ។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ គាត់ទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស។ នៅទីនោះ មានសួនឧទ្យានមួយ អ៊ីសាចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។