នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
២ សាំយូអែល 14:4 - អាល់គីតាប ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះ ក៏ចូលទៅជួបទត។ នាងគោរពដោយអោនមុខដល់ដី ហើយនិយាយថា៖ «សូមជម្រាបស្តេច! សូមជួយខ្ញុំផង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្ត្រីពីក្រុងត្កូអានោះបានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា៖ «បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយបង្គំស្ដេច ដោយឱនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេច ក៏ទំលាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង |
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
លោកយ៉ូអាប់គោរពស្តេចអោនមុខដល់ដី ហើយអរគុណថា៖ «ថ្ងៃនេះ ខ្ញុំដឹងថា ស្តេចនៅតែប្រណីសន្តោសខ្ញុំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ»។
ទតសួរថា៖ «តើនាងមានការអ្វី?»។ នាងជម្រាបថា៖ «សូមជម្រាបថាខ្ញុំជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!
ពេលមកដល់ លោកអហ៊ីម៉ាស់ស្រែកថា៖ «សាឡាមចំពោះស្តេច!»។ គាត់គោរពស្តេចទតដល់ដី ហើយជម្រាបថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចដែលបានប្រគល់ពួកបះបោរមកក្នុងកណ្តាប់ដៃរបស់ស្តេច!»។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។
ពេលនាងអប៊ីកែលឃើញទត នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបគោរពទតអោនមុខដល់ដី។