ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
២ សាំយូអែល 13:3 - អាល់គីតាប សម្តេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អាំណូនមានមិត្តម្នាក់ ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌ ជាមនុស្សឈ្លាសវៃណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់ |
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
នៅគ្រានោះ យូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅភូមិអាឌូឡាម។
យូដាបានផ្ញើកូនពពែទៅឲ្យតាម៉ារ តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរ ដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់យូដារកនាងពុំឃើញសោះ។
សម្តេចអាំណូនមានចិត្តស្រឡាញ់នាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។
ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត ជម្រាបទតថា៖ «សូមជម្រាបស្តេច សូមកុំនឹកស្មានថា គេសម្លាប់បុត្រាទាំងអស់របស់ស្តេចឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលស្លាប់ ដ្បិតសម្តេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្តេចអាំណូនបានរំលោភលើរូបនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
លោកយ៉ូណាដាប់សួរសម្តេចអាំណូនថា៖ «សម្តេច ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្តេចអាំណូនឆ្លើយថា៖ «ខ្ញុំកើតចិត្តប្រតិព័ទ្ធលើរូបនាងតាម៉ារ ជាប្អូនរបស់សម្តេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
គាត់បានបបួលជនជាតិអ៊ីស្រអែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទតបានសម្លាប់អ្នកនោះចោលទៅ។
លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ស្តេចទត មាននាទីជាទីប្រឹក្សារបស់ស្តេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្តេច។
គាត់ទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ គាត់បានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់គាត់និយាយថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែក អ្នកសូមស្តេចព្យួរកម៉ាដេកាយទៅ។ ដូច្នេះ អ្នកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយស្តេច ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ គាត់ក៏ឲ្យគេដំឡើងបង្គោល។
លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះគាត់។ ទីប្រឹក្សារបស់គាត់ ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់គាត់ថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។
ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីអុលឡោះទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អ៊ីព្លេស
តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ សាំយូអែលនិយាយទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។
លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខសាំយូអែល។ សាំយូអែលនិយាយថា៖ «អុលឡោះតាអាឡាក៏មិនជ្រើសរើសអ្នកនេះដែរ»។