នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
២ របាក្សត្រ 6:12 - អាល់គីតាប ស្តេចឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ស្តេចលើកដៃឡើងលើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនឈរនៅចំពោះអាសនារបស់ព្រះយេហូវ៉ា នៅមុខក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តឡើងទៅលើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ស្ដេចលើកព្រះហស្ដឡើងលើ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាឡូម៉ូនទ្រង់ឈរនៅចំពោះអាសនា នៃព្រះយេហូវ៉ា នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តប្រទូលឡើង |
នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
ស្តេចឈរនៅលើវេទិកា នៅចំពោះអុលឡោះតាអាឡា ហើយចងសម្ពន្ធមេត្រីជាមួយ អុលឡោះតាអាឡា ដោយសន្យាថា សុខចិត្តដើរតាមអុលឡោះតាអាឡា និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ទ្រង់ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្តីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នៅក្នុងដំណាក់នេះ គឺសម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយជនជាតិអ៊ីស្រអែល»។
ស្តេចស៊ូឡៃម៉ានបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្តាលទីលានដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ស្តេចឡើងនៅលើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ហើយលើកដៃឡើងទៅលើមេឃទូរអាថា៖
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។
ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។
បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន រួចចេញទៅក្រៅទីក្រុង។ គាត់លើកដៃទូរអាអង្វរអុលឡោះតាអាឡា ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ទ្រង់ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើនាមអុលឡោះតាអាឡា និងផ្ញើជីវិតលើទ្រង់ចុះ!
ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗទូរអា ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។