ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមអ៊ីមុាំឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។
២ របាក្សត្រ 35:5 - អាល់គីតាប ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនអ្នករាល់គ្នា ដែលជាកូនចៅនៃបណ្ដាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនីមួយៗក្នុងពួកលេវី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនឯងរាល់គ្នា ដែលជាកូនចៅនៃបណ្តាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនិមួយៗក្នុងពួកលេវី |
ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមអ៊ីមុាំឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។
គេបានតែងតាំងក្រុមអ៊ីមុាំតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារ ដែលពួកគេបំពេញជូនអុលឡោះនៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគីតាបរបស់ណាពីម៉ូសា។
អស់អ្នកដែលបម្រើអុលឡោះតាអាឡា ហើយស្ថិតនៅក្នុងដំណាក់ របស់ទ្រង់នាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងអុលឡោះតាអាឡា!
អ្នករាល់គ្នាដែលស្ថិតនៅក្នុង ដំណាក់របស់អុលឡោះតាអាឡា អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណ ដំណាក់របស់ម្ចាស់នៃយើងអើយ