កាលស្តេចហេសេគាទទួលដំណឹងនេះ គាត់ហែកអាវចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។
២ របាក្សត្រ 34:19 - អាល់គីតាប កាលស្តេចឮសេចក្តីទាំងប៉ុន្មានដែលមានចែងក្នុងហ៊ូកុំ ស្តេចក៏ហែកអាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្ដេចឮពាក្យរបស់ក្រឹត្យវិន័យហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យវិន័យ ស្ដេចក៏ហែកព្រះភូសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចទ្រង់ឮពាក្យរបស់ក្រិត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ |
កាលស្តេចហេសេគាទទួលដំណឹងនេះ គាត់ហែកអាវចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។
លោកសាផានជាស្មៀនស្តេច ជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយច្បាប់ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។
បន្ទាប់មកស្តេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាមជាកូនរបស់លោកសាផាន លោកអាប់ដូន ជាកូនរបស់លោកមីកាយ៉ា លោកសាផានជាស្មៀនស្តេច និងលោកអសាយ៉ាជាអ្នកបម្រើថា៖
ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ដោយសារហ៊ូកុំ ខ្ញុំបានរួចពីអំណាចរបស់ហ៊ូកុំដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់អុលឡោះ។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយអាល់ម៉ាហ្សៀស
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។