២ របាក្សត្រ 34:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 កាលស្តេចទ្រង់ឮពាក្យរបស់ក្រិត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 កាលស្ដេចឮពាក្យរបស់ក្រឹត្យវិន័យហើយ ទ្រង់ក៏ហែកព្រះពស្ត្រ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យវិន័យ ស្ដេចក៏ហែកព្រះភូសា។ សូមមើលជំពូកអាល់គីតាប19 កាលស្តេចឮសេចក្តីទាំងប៉ុន្មានដែលមានចែងក្នុងហ៊ូកុំ ស្តេចក៏ហែកអាវ។ សូមមើលជំពូក |
នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ
ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ