កូនចៅយូដា កូនចៅពុនយ៉ាម៉ីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
២ របាក្សត្រ 30:11 - អាល់គីតាប ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាណាសេ និងពួកសាប់យូឡូន ដែលបន្ទាបខ្លួនក៏មកក្រុងយេរូសាឡិមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាន៉ាសេ នឹងពួកសាប់យូល៉ូន ដែលបន្ទាបខ្លួនក៏មកឯក្រុងយេរូសាឡិមដែរ |
កូនចៅយូដា កូនចៅពុនយ៉ាម៉ីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។
រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដែលមានចិត្តស្វែងរកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ។
ដោយស្តេចរ៉ូបោមដាក់ខ្លួន អុលឡោះតាអាឡាលែងខឹងនឹងស្តេច ហើយក៏មិនបំផ្លាញស្តេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀតក្នុងស្រុកយូដាក៏នៅមានសេចក្តីល្អខ្លះៗដែរ។
ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យរំលង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះស្តេចហេសេគាទូរអាអង្វរឲ្យពួកគេថា៖
ជនជាតិអ៊ីស្រអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមអ៊ីមុាំ សរសើរតម្កើងអុលឡោះតាអាឡា ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងជូនទ្រង់។
អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមអ៊ីមុាំ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។
នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
គាត់ពុំបានសារភាពកំហុសដូចស្តេចម៉ាណាសេជាឪពុកបានសារភាពនោះឡើយ គឺស្តេចអាំម៉ូនប្រព្រឹត្តអំពើបាបជាងឪពុកទៅទៀត។
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ «អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ
ពេលពួកគេយល់ថាយើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាអោនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះរាប់អ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។
ចូរបន្ទាបខ្លួននៅចំពោះអុលឡោះជាអម្ចាស់ នោះទ្រង់នឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមដៃដ៏មានអំណាចរបស់អុលឡោះ ដើម្បីឲ្យទ្រង់លើកតម្កើងបងប្អូន នៅពេលដែលទ្រង់បានកំណត់ទុក។