ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 25:16 - អាល់គីតាប

គាត់​និយាយ​មិន​ទាន់​ផុត​ផង ស្តេច​អម៉ា‌ស៊ីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ហើយ​ថា អុលឡោះ​បាន​សម្រេច​នឹង​បំផ្លាញ​ស្តេច ដ្បិត​ស្តេច​ប្រព្រឹត្ត​បែប​នេះ ហើយ​ស្តេច​ក៏​បដិសេធ​មិន​ព្រម​ស្តាប់​យោបល់​របស់​ខ្ញុំ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ? ចូរ​នៅ​ស្ងៀម​ទៅ តើ​ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯងឬ?» ដូច្នេះ លោក​ក៏​ឈប់​និយាយ។ ប៉ុន្តែ ពោល​ពាក្យ​ថា៖ «ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ‌ករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​កាត់​ថា តើ​យើង​បាន​តាំង​ឯង ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ ចូរ​នៅ​ស្ងៀម​ទៅ ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯង​បង់​ធ្វើ​អី ដូច្នេះ លោក​ក៏​លែង​ពោល ដោយ​ពាក្យ​នេះ​ថា ទូលបង្គំ​ដឹង​ពិត​ថា ព្រះ‌ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូលបង្គំ។

សូមមើលជំពូក



២ របា‌ក្សត្រ 25:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មិន​ព្រម​ស្តាប់​តាម​សំណូម​ពរ​របស់​ប្រជា‌ជន​ទេ ដ្បិតអុលឡោះ‌តាអាឡា​បណ្តោយ​ឲ្យ​មាន​សភាព‌ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ណាពី​អហ៊ីយ៉ា​នៅ​ស៊ីឡូ។


ស្តេច​អេ‌សា​ខឹង​នឹង​អ្នក​ទាយ​ជា​ខ្លាំង ស្តេច​ក៏​ឲ្យ​គេ​យក​គាត់​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ស្តេច​ខឹង។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ស្តេច​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្តេច​យ៉ូអាស ជា​កូន​របស់​យើង​ទៅ!


រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​លោក​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។ គាត់​ប្រឈម​មុខ​ទល់​នឹង​ប្រជា‌ជន​ហើយ​ប្រកាស​ថា៖ «អុលឡោះ​មាន​បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់​ទ្រង់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ទ្រង់​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។


ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រីយ៉ា ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ក្នុង​ទី‌ធ្លា​ដំណាក់​របស់អុលឡោះ‌តាអាឡា តាម​បញ្ជា​របស់​ស្តេច។


ពេល​នោះអុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ទ្រង់​ចាត់​ណាពី​ឲ្យ​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ទេ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។


ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ស្តេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ស្តេច​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសា​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​ឲ្យ​យើង​ឃើញ​មុខ​ទៀត​ឲ្យ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំ​ខាន!»។


យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា


អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើល‌ងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​យើង​ថែម​ទៀត​ផង។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​អម្ចាស់ នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ ពួក​គេ​បាន​យក​ឈ្មោះ​យើង​មក​ប្រើ ដើម្បី​ថ្លែង​ពាក្យ​កុហក ធ្វើ​ឲ្យ​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​ណាពី ដែល​ថ្លែង​ពាក្យ​ក្លែង‌ក្លាយ​ប្រាប់​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​ពុំ‌ខាន។


“លោក​សេផា‌នា​អើយ អុលឡោះ‌តាអាឡា​តែង‌តាំង​អ្នក​ជា​អ៊ីមុាំ ជំនួស​អ៊ីមុាំ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ណាពី។ អ្នក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។


លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។


ប្រសិន​បើ​នរណា​ម្នាក់​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ បើ​គេ​ស្លាប់​ដោយ​មុខ​ដាវ នោះ​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


អ៊ីសា​ចូល​ក្នុង​ម៉ាស្ជិទ ហើយ​នៅ​ពេល​គាត់​កំពុង​តែ​បង្រៀន​គេ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​សួរ​គាត់​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។


គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។


រីឯ​អុលឡោះ​វិញ ទ្រង់​ពេញ​ចិត្ត​បង្ហាញ​កំហឹង និង​សំដែង​អំណាច​របស់​ទ្រង់។ ដូច្នេះ អុលឡោះ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ទ្រង់​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​កំហឹងហើយ​ត្រូវ​វិនាស​អន្ដរាយ។


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់


ប៉ុន្តែ ស្តេច​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​អ្នក ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​ចិត្ត​មានះ និង​រឹង​រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។


ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​តួន​មក​បង្រៀន​តាម​ទំនើង​ចិត្ដរបស់​គេ គ្រាន់​តែ​ឲ្យ​ពី​រោះ​ត្រចៀក​ប៉ុណ្ណោះ។


មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ដ​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ណាពី​ទាំង​ពីរ​នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។


ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត អុលឡោះ​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើអុលឡោះ‌តាអាឡា តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។