រូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នា ហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
២ របាក្សត្រ 24:22 - អាល់គីតាប ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនេះ ដែលព្រះបាទយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅ លោកពោលថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសម្តែងចំពោះស្ដេចទេ គឺស្ដេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។ |
រូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នា ហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាម ដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ខ្ញុំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ខ្ញុំ ខ្ញុំបានទូរអាឲ្យពួកគេ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតអាសូរខ្ញុំផង សូមមើលខ្ញុំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែទ្រង់ទេ ដែលអាចនាំខ្ញុំ ឲ្យរួចពីសេចក្ដីស្លាប់
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! ទ្រង់ជាចៅក្រមដ៏សុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស យ៉ាងច្បាស់ ខ្ញុំនឹងឃើញទ្រង់រកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ខ្ញុំប្រគល់រឿងហេតុរបស់ខ្ញុំ លើទ្រង់ទាំងស្រុង។
ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ អុលឡោះតាអាឡាជាម្ចាស់ដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
គឺចាប់តាំងពីលោកហាបេលជាកូនអាដាម រហូតដល់ណាពីសាការីយ៉ា ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលអុលឡោះជាបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ អ៊ីសាជាអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។
ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមអុលឡោះកុំប្រកាន់ទោសគេឡើយ!។
ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីអុលឡោះតាអាឡា និងដើម្បីធ្វើគូរបានដុត ឬជំនូននានា ឬដើម្បីធ្វើគូរបានមេត្រីភាពមែននោះ សូមអុលឡោះតាអាឡាដាក់ទោសយើងខ្ញុំទៅ!
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌។ ទ្រង់បានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ទ្រង់បានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ទ្រង់»។
ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលឡើយ។