ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 21:2 - អាល់គីតាប

ស្តេច​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្តេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​យេ‌ហូរ៉ាម​មាន​អនុជ​ដែល​ជា​បុត្រ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាកា‌រី អ័សារា មីកែល និង​សេផា‌ធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្ដេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​អ៊ីស្រា‌អែល ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូរ៉ាម​មាន​កនិដ្ឋា ជា​បុត្រា​របស់​យ៉ូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាការី អ័សារា មីកែល នឹង​សេផាធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​យ៉ូសា‌ផាត ស្តេច​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក



២ របា‌ក្សត្រ 21:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​សុចរិត​មែន!»។


កាល​ស្តេច​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​ឪពុក និង​ពង្រឹង​អំណាច​បាន​ហើយ ស្តេច​សម្លាប់​អនុជ​ទាំង​អស់ ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។


មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។


គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត​ជា​មួយ​ស្តេច ដ្បិត​គាត់​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ចំពោះ​អុលឡោះនិង​ដំណាក់​របស់​ទ្រង់។


ស្តេច​កោះ​ហៅ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ​ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ដើម្បី​ជួស​ជុល​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស​រាន់​ទេ។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិ‌យស មក​ពី​ស្តេច​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹងអុលឡោះ‌តាអាឡា ហើយ​ស្តេច​ក៏​បែក​ចិត្ត​ចេញ​ពី​ទ្រង់​ដែរ។


ស្តេច​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង‌ឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្តេច ដ្បិត​ស្តេច​គិត​ថា «ព្រះ​របស់​ស្តេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្តេច​ស្រុក​អាស្ស៊ី‌រី ដូច្នេះ​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​ឲ្យ​ព្រះ​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្តាល​ឲ្យ​ស្តេច និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​វិនាស។


ស្តេច​អហាស​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ឡើយ។ បន្ទាប់​មក​ស្តេច​ហេសេ‌គា​ជា​កូន ឡើង​ស្នង​រាជ្យ។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្តេច​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់ និង​ពាក្យ​ដែល​អ្នក​ទាយ​ថ្លែង​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


តាំង​ពី​ជំនាន់​ណាពី​សាំយូ‌អែល គេ​មិន​ដែល​ប្រារឰ​បុណ្យ​រំលង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រ‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ណា ប្រារឰ​បុណ្យ​រំលង​ដូច​ស្តេច​យ៉ូ‌សៀស ក្រុម​អ៊ីមុាំ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រ‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​នៅ​ពេល​នោះ​ដែរ។