Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 21:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្ដេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​អ៊ីស្រា‌អែល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​យេ‌ហូរ៉ាម​មាន​អនុជ​ដែល​ជា​បុត្រ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាកា‌រី អ័សារា មីកែល និង​សេផា‌ធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 យ៉ូរ៉ាម​មាន​កនិដ្ឋា ជា​បុត្រា​របស់​យ៉ូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាការី អ័សារា មីកែល នឹង​សេផាធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​យ៉ូសា‌ផាត ស្តេច​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្តេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 21:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។


កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​បិតា និង​ពង្រឹង​អំណាច​បាន​ហើយ ស្ដេច​ធ្វើ​គុត​អនុជ​ទាំង​អស់​ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។


មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។


គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​មួយ​ស្ដេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ចំពោះ​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។


ស្ដេច​កោះ​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​អស់​លោក។ សូម​សម្រេច​ការ​នេះ​ឲ្យ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​ឲ្យ​បាន​រួស‌រាន់​ទេ។


ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ដែរ។


ស្ដេច​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង‌ឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្ដេច ដ្បិត​ស្ដេច​គិត​ថា «ព្រះ​របស់​ស្ដេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្ដាល​ឲ្យ​ស្ដេច និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​វិនាស។


ព្រះ‌បាទ​អហាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សម្រាប់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ បន្ទាប់​មក ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យ។


រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


តាំង​ពី​ជំនាន់​ព្យាកា‌រី​សាំយូ‌អែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះ‌បាទ​យ៉ូ‌សៀស ក្រុម​បូជា‌ចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម