នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
២ របាក្សត្រ 18:31 - អាល់គីតាប កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញព្រះបាទយេហូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបម្រុងតនឹងទ្រង់ តែយេហូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ជួយ បណ្ដាលឲ្យគេថយចេញពីទ្រង់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមេបញ្ជាការរទេះចម្បាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបំរុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ |
នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះពួកគេស្រែកអង្វរអុលឡោះតាអាឡា ហើយពួកអ៊ីមុាំក៏ផ្លុំត្រែឡើងដែរ។
កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង អុលឡោះតាអាឡាបានវាយប្រហារស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែល នៅមុខស្តេចអប៊ីយ៉ា និងកងទ័ពយូដា។
ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។
ស្តេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។
ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្តេចស្រុកអ៊ីស្រអែលទេ ពួកគេក៏ឈប់ដេញតាម។
អុលឡោះជួយស្តេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡាបានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែងតាមរយៈណាពីយេរេមា មានសេចក្ដីដូចតទៅ៖
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡា អើយសូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ព្រមទាំងពាក្យទូរអាអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចនាមរបស់ទ្រង់។ សូមប្រទានឲ្យខ្ញុំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យរាជាសន្ដោសមេត្តាដល់ខ្ញុំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ស្តេចអធិរាជ។
គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែអុលឡោះតាអាឡាបានជួយសង្គ្រោះខ្ញុំ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
ខ្ញុំសរសើរតម្កើងបន្ទូលសន្យារបស់អុលឡោះ ខ្ញុំសរសើរតម្កើងបន្ទូលរបស់អុលឡោះតាអាឡា។
ប្រសិនបើអុលឡោះតាអាឡាមិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកអុលឡោះតាអាឡា។
កាលណាអុលឡោះតាអាឡាពេញចិត្តនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ទ្រង់ផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។