ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
២ របាក្សត្រ 11:13 - អាល់គីតាប ពួកអ៊ីមុាំ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយស្តេចរេហូបោម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃ និងពួកលេវី ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងអស់ គេក៏ចេញពីស្រុករបស់ខ្លួន នាំគ្នាមករួមជាមួយទ្រង់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយព្រះបាទរេហូបោម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្ឃ នឹងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់ |
ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
ស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ស្តេចអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។
មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើនត្រៀមទុក។ ស្តេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីពុនយ៉ាមីន។
ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះស្តេចយេរ៉ូបោម ព្រមទាំងកូនមិនឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើអុលឡោះតាអាឡាទេ។
នៅឆ្នាំទីសាមសិបប្រាំមួយ នៃរជ្ជកាលស្តេចអេសា ស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែលលើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ស្តេចអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។
មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
ស្តេចហេសេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល និងស្រុកយូដា គាត់ក៏សរសេរលិខិតផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ប្រសិនបើអ្នករាល់គ្នានៅតែពោលថា អុលឡោះតាអាឡាមានបន្ទូល នោះអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ
បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ដែលមានដំណាក់របស់ទ្រង់ផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។