រទេះមួយមកពីស្រុកអេស៊ីប មានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
២ របាក្សត្រ 1:17 - អាល់គីតាប ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាននាំយករទេះពីស្រុកអេស៊ីព្ទមក មួយតម្លៃជាប្រាក់ប្រាំមួយរយសេកែល ហើយសេះមួយតម្លៃជាប្រាក់មួយរយហាសិប គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១ដំឡៃជាប្រាក់៦០០រៀល ហើយសេះ១ដំឡៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត នឹងស្តេចស្រុកស៊ីរីដែរ។ |
រទេះមួយមកពីស្រុកអេស៊ីប មានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
ស្តេចស៊ូឡៃម៉ានបញ្ជាឲ្យគេសង់ដំណាក់មួយ ជូននាមអុលឡោះតាអាឡា និងដំណាក់មួយសម្រាប់ស្តេចផ្ទាល់។