២ របាក្សត្រ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 គេបាននាំយករទេះពីស្រុកអេស៊ីព្ទមក មួយតម្លៃជាប្រាក់ប្រាំមួយរយសេកែល ហើយសេះមួយតម្លៃជាប្រាក់មួយរយហាសិប គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១ដំឡៃជាប្រាក់៦០០រៀល ហើយសេះ១ដំឡៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត នឹងស្តេចស្រុកស៊ីរីដែរ។ សូមមើលជំពូកអាល់គីតាប17 ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។ សូមមើលជំពូក |