Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:1 - អាល់គីតាប

1 ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ឲ្យ​គេ​សង់​ដំណាក់​មួយ ជូន​នាមអុលឡោះ‌តាអាឡា និង​ដំណាក់​មួយ​សម្រាប់​ស្តេច​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះបាទ​សាឡូម៉ូន​បាន​បង្គាប់​ឲ្យសង់​ព្រះ‌វិហារសម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌ដំណាក់​សម្រាប់​អង្គ​ទ្រង់​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​សាឡូម៉ូន​បញ្ជា​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​មួយ ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ដំណាក់​មួយ សម្រាប់​ស្ដេច​ផ្ទាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​សាឡូម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រើ​មនុស្ស​ចំនួន​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។


ដូច្នេះ ខ្ញុំ​មាន​បំណង​សង់​ដំណាក់​មួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​មក​កាន់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ​ថា “កូន​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។


រីឯ​វាំង​របស់​ស្តេច​វិញ ស្តេច​ស៊ូឡៃ‌ម៉ាន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ដំណាក់​សម្រាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់


អុលឡោះ‌តាអាឡា​បាន​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ក៏​បាន​សង់​ដំណាក់​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​គាត់​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ


គឺ​កូន​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ!”។


ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ជូន​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្តេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។


ស្តេច​ហ៊ីរ៉ាម​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​កូន​មួយ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា និង​រាជ​វាំង​សម្រាប់​ស្តេច​ផ្ទាល់។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។


ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម