តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់អុលឡោះតាអាឡាសុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
២ យ៉ូហាន 1:4 - អាល់គីតាប ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីអុលឡោះជាបិតាមក។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំអរសប្បាយខ្លាំងណាស់ ដោយឃើញថាមានអ្នកខ្លះក្នុងចំណោមកូនៗរបស់អ្នកដើរក្នុងសេចក្ដីពិត ស្របតាមសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះបិតា។ Khmer Christian Bible ខ្ញុំត្រេកអរខ្លាំងណាស់ ដោយបានឃើញកូនៗមួយចំនួនរបស់លោកស្រីប្រព្រឹត្ដតាមសេចក្ដីពិតស្របតាមបញ្ញត្ដិដែលយើងបានទទួលពីព្រះវរបិតាមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានអំណរជាខ្លាំង ដោយបានឃើញកូនៗខ្លះរបស់លោកស្រីប្រព្រឹត្តតាមសេចក្ដីពិត ដូចព្រះវរបិតាបានបង្គាប់មកយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានសេចក្ដីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្ដីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា |
តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់អុលឡោះតាអាឡាសុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
គេបង្រៀនហ៊ូកុំដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។
ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ “បើអ្នកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើអ្នកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសនយូដាម្ដេចកើត?”។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
ខ្ញុំមានអំណរក្នុងអ៊ីសាជាអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្ដរបស់បងប្អូនចំពោះខ្ញុំ។
គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងអ៊ីសា អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចអ៊ីសាធ្លាប់រស់ដែរ។