ប៉ុន្តែ ម្តាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ អេលីយ៉ាសាក់ក្រោកឡើង ដើរតាមនាងទៅ។
២ ពង្សាវតារក្សត្រ 6:3 - អាល់គីតាប មានម្នាក់ក្នុងចំណោមណាពីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ គាត់ឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ |
ប៉ុន្តែ ម្តាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ អេលីយ៉ាសាក់ក្រោកឡើង ដើរតាមនាងទៅ។
លោកណាម៉ាន់និយាយថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ គាត់បង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ ឲ្យលីទៅជាមួយកេហាស៊ី។
សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗយកមកធ្វើកន្លែងស្នាក់នៅ»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ទៅចុះ!»។
ម៉ូសាមានប្រសាសន៍ថា៖ «ប្រសិនបើទ្រង់មិនទៅជាមួយយើងខ្ញុំទេ សូមកុំឲ្យយើងខ្ញុំចាកចេញពីនេះឡើយ។
ដូច្នេះ អ្នកទាំងពីរក៏អង្គុយបរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ បន្ទាប់មក ឪពុកក្មេកនិយាយទៅកាន់កូនប្រសាថា៖ «សុំកូនសម្រាកលេងនៅទីនេះមួយយប់ទៀតសិនទៅ»។
លោកបារ៉ាក់ឆ្លើយឡើងថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ ទើបខ្ញុំព្រមទៅ តែបើលោកស្រីមិនអញ្ជើញទៅទេ នោះខ្ញុំមិនព្រមទៅឡើយ»។