Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 5:23 - អាល់គីតាប

23 លោក​ណាម៉ាន់​និយាយ​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ គាត់​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់ ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ណាម៉ាន់​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​អ្នក​យក​ដល់​ទៅ​ពីរ​ហាប​ចុះ» លោក​ក៏​បង្ខំ រួច​ដាក់​ប្រាក់​ពីរ​ហាប​ចុះ​ក្នុង​ថង់​ពីរ ព្រម​ទាំង​ឲ្យ​អាវ​ពីរ​បន្លាស់ ដាក់​ឲ្យ​អ្នក​បម្រើ​របស់​លោក​ពីរ​នាក់​បាន​លី​ទៅ​ខាង​មុខ​កេហា‌ស៊ី ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហា‌ស៊ី​ឲ្យ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បម្រើ​ពីរ​នាក់​ឲ្យ​លី​ទៅ​ជា​មួយ​កេហា‌ស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ណាម៉ាន់​ឆ្លើយ​តប​ថា សូម​ឲ្យ​អ្នក​បាន​សុខ​ចិត្ត​យក​ដល់​ទៅ​២​ហាប​ចុះ លោក​ក៏​បង្ខំ រួច​ដាក់​ប្រាក់​២​ហាប​ចុះ​ក្នុង​ការុង​២ ព្រម​ទាំង​ឲ្យ​អាវ​២​បន្លាស់ ដាក់​ឲ្យ​អ្នក​បំរើ​របស់​លោក​២​នាក់​បាន​លី​ទៅ​ខាង​មុខ​កេហាស៊ី

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 5:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​អុលឡោះ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​យ៉ាកកូប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក អេសាវ​ក៏​យល់​ព្រម​ទទួល។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​កោះ​ហៅ​អះលី‌ជំអះ​ទាំង​អស់​ក្នុង​ស្រុក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​ពិចារ‌ណា​មើល ស្តេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្តេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។


កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ស្តេច និង​មូស្ទី​ក៏​មក​ទទួល​ប្រាក់ នៅ​ក្នុង​ដំណាក់ យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។


ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក គាត់​ក៏​យល់​ព្រម ហើយ​និយាយ​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​អេលី‌យ៉េស អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។


អេលី‌យ៉ាសាក់​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​ទូរអា​សូម​ឲ្យ​ណាពី​ទទួល តែ​គាត់​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។


ស្តេច​ប្រាប់​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អ៊ីស្រ‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។


មាន​ម្នាក់​ក្នុង​ចំណោម​ណាពី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។


សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោ‌ស្ថាន​ណេកិប ពួក​គេ​ឆ្លង​កាត់​វាល​ហួត‌ហែង​គួរ​ឲ្យ​ព្រឺ​ខ្លាច ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ មាន​ពស់​វែក និង​មាន​នាគ​ហោះ ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ យក​ទៅ​ឲ្យ​ប្រជា‌ជាតិ​មួយ​ដែល​ពុំ​អាច ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។


ដែល​សុទ្ធ​សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​អ៊ីសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម