ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 5:8 - អាល់គីតាប

កាល​អេលី‌យ៉ាសាក់ ជា​អ្នក​ជំនិត​របស់​អុលឡោះ​ជ្រាប​ថា ស្តេច​ស្រុក​អ៊ីស្រ‌អែល​ហែក​អាវ​គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ហែក​អាវ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ខ្ញុំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រ‌អែល​មាន​ណាពី​ម្នាក់​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​អេលី‌សេ​អ្នក​សំណព្វ​របស់​ព្រះ​បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ដូច្នោះ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ? សូម​ឲ្យ​លោក​នោះ​មក​ជួប​ទូល‌បង្គំ​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​មួយ​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្យាការី​អេលីសេ​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហែក​ព្រះ‌ភូសា លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ហែក​ព្រះ‌ភូសា​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ព្យាការី​ម្នាក់​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រាអែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូលបង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 5:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​បញ្ជា​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់​រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ស្តេច​ទត​តាម​ក្រោយ​មឈូស។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​នាំ​សារ​របស់​ទ្រង់​ថា៖


ស្ត្រី​នោះ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​នាំ​សារ​របស់​អុលឡោះ​មែន ហើយ​សេចក្តី​ដែល​លោក​ថ្លែង ពិត​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


ពួក​គេ​ជម្រាប​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ជម្រាប​ស្តេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: តើ​អុលឡោះ​មិន​មែន​ជា​ម្ចាស់​នៅ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។


គាត់​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​អុលឡោះជា​មួយ​ពួក​បម្រើ​របស់​គាត់។ ពេល​ទៅ​ដល់​គាត់​ឈរ​នៅ​មុខ​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ផង​ចុះ»។


នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​ចៅ‌ហ្វាយ​អាច​ទៅ​ជួប​ណាពី​នៅ​ក្រុង​សាម៉ារី គាត់​មុខ​ជា​ជួយ​ចៅ‌ហ្វាយ​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។


កាល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​អាន​សំបុត្រ​នេះ​ចប់ គាត់​ហែក​អាវ ហើយ​សួរ​ថា៖ «តើ​យើង​នេះ​ជា​អុលឡោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។


លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​ណាពី​អេលី‌យ៉ាសាក់។


ពេល​នោះ នា​ម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ស្តេច​នឹង​មក​ក្រាប​ចុះ នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា “សូម​អ្នក និង​ប្រជា‌ជន​របស់​អ្នក​អញ្ជើញ​ទៅ​ចុះ!” ខ្ញុំ​នឹង​ចាក​ចេញ​ទៅ»។ ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន​ទៅ ទាំង​ក្តៅ​ក្រហាយ។


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។


យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។


ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ ឲ្យ​បាន​ល្អ​ប្រសើរ


អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​ម្នាក់​របស់​អុលឡោះជា​មនុស្ស​ដែល​គេ​គោព​រាប់​អាន។ អ្វីៗ​ដែល​គាត់​និយាយ​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​គាត់​មើល៍ ប្រហែល​ជា​គាត់​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។